សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ ចោមចៅ ផ្លូវជាតិលេខ៣ កំពុងតែសាងសង់
បេីទោះជានៅក្នុងសម័យកាលកូវីដ១៩នេះមានគ្រឹះស្ថានអប់រំឯកជនជាច្រេីនកំពុងតែត្រដរខ្យល់ប្រឈមមុខនិងការបិតទ្វារនិងមួយចំនួនបានកាត់ភាគរយប្រាក់ខែបុគ្គលិកដោយសារបានចំណូលធ្លាក់ចុះ។
ប៉ុន្តែ សាលា ប៊ែលធី អន្តជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កំពុងបន្តជំហានយ៉ាងស្វាហាប់ក្នុងការផ្ដល់អប់រំពីចំងាយប្រព័ន្ធអនឡាញ(E-Learning) តាមគោលការណ៍ណែនាំនៃសួងអប់រំ យុវជននិងកីឡា និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួនជាមួយនិងវឌ្ឍនៈភាព។
ដោយប៊ែលធី អប់រំ កំពុងសាងសង់ សាលា ប៊ែលធី អន្តរជាតិ សាខារបស់ខ្លួនទី២១ផ្សារឈូកមាស ទី២២រង្វង់មូលកួរស្រូវ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ចោមចៅលេីផ្លូវជាតិលេខ៣ បន្ថែមទៀត។
ដែលនេះជាសក្ខីភាពបញ្ជាក់អំពីឧត្តមភាពនៃការអប់រំបណ្ដុះបណ្ដាល ប្រកបដោយគុណភាព ប្រសិទ្ធភាព សីលធម៌និងគុណធម៌ របស់ប៊ែលធីអប់រំ ដែលត្រូវបានទទួលស្គាល់ទាំងជាតិនិងអន្តរជាតិ៕
តើមិត្តអ្នកអានដឹងទេថា តើប៊ែលធីអប់រំប្រើមធ្យោបាយអ្វីខ្លះក្នុងការផ្ដល់ការអប់រំពីចំងាយប្រព័ន្ធអនឡាញ(E-Learning)ងាយដល់សិស្សនិស្សិតរបស់ខ្លួន? បើដឹងសូមជួយ Comment។